ប្រយ័ត្នឲ្យមែនទែនអ្នកប្រើស្មាតហ្វូន Android! មានមេរោគថ្មីទៀតហើយ ម្ដងនេះបើឆ្លងគឺដឹងតែខ្ទេចទូរស័ព្ទតែម្តង
- June 30, 2018
សម្រាប់ការវាយប្រហារតាមរយៈប្រព័ន្ធអេឡិចត្រូនិច ត្រូវបានគេសង្កេតឃើញមានទៀតហើយនៅលើប្រព័ន្ធដំណើរការ Android។ ដោយឡែក សម្រាប់លើកនេះគឺខុសប្លែកពីសព្វដង ដោយក្រុម Hacker ព្យាយាមគ្រប់គ្រងលើ RAM ដែលបំពាក់លើស្មាតហ្វូន បន្ទាប់មកគ្រប់គ្រង់ស្មាតហ្វូនទាំងមូលតែម្ដង។

ការវាយប្រហារនេះត្រូវបានគេហៅថា RAMpage ហើយវាមានសមត្ថភាពអាចគ្រប់ដណ្ដប់លើលេខសម្ងាត់ដែលរក្សាទុកក្នុង Password Manager អ៊ីម៉ែល រូបភាព និងឯកសារនានាផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតទាក់ទងទៅនឹង RAMpage គឺវាជាផ្នែកមួយនៃមេរោគ Rowhammer ដែលធ្វើការវាយប្រហារលើប្រព័ន្ធ RAM ដូចគ្នាដែរ។ តាមរយៈការវាយប្រហារនេះ គឺធ្វើឡើងលើផ្នែកមួយនៃបន្ទះឈីបរបស់ RAM ពោលគឺរាល់ដាលពីផ្នែកមួយទៅផ្នែកមួយទៀត។
គួរបញ្ជាក់ផងដែរថា មេរោគ RAMpage អាចនឹងធ្វើការវាយប្រហារលើបណ្ដារស្មាតហ្វូន Android ណាដែលបំពាក់ដោ RAM ប្រភេទ LPDDR2, LPDDR3 និង LPDDR4។ ដូចនេះ រាល់ផលិតផលដែលបង្កើតឡើងតាំងពីឆ្នាំ2012 មកគឺសុទ្ធតែអាចទទួលរងផលប៉ះពាល់ទាំងអស់។ អាចនិយាយបានថា នេះគឺជាការវាយប្រហារដ៏សាហាវមួយ ដែលសូម្បីតែប្រព័ន្ធដំណើរការ iOS ក៏កំពុងភ័យខ្លួនដែរ។

យោងតាមការប្រកាសទាក់ទងទៅនឹងមេរោគនេះ យើងពុំទាន់សង្កេតឃើញដំណោះស្រាយឡើយ ពោលគឺពុំទាន់មានក្រុមហ៊ុនណាអាចលុបបំបាត់មេរោគនេះបាននៅឡើយទេ។ មនុស្សជាច្រើនរំពឹងថា ក្រុមហ៊ុន Google និង Apple នឹងព្យាយាមរកដំណោះស្រាយឲ្យបានលឿនបំផុត មុនពេលពួក Hacker ទទួលបានផលប្រយោជន៍ពីការវាយប្រហារនេះ។

Fu
ប្រភព៖ phonearena
- Share This Post:






