ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តស្វាយរៀង ស្រាវជ្រាវរកឃើញក្មេងទំនើងបង្ហោះម៉ូតូម្នាក់ទៀតហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

    BY Khmernote Media December 16, 2020
    ស្នងការខេត្តស្វាយរៀង ស្រាវជ្រាវរកឃើញក្មេងទំនើងបង្ហោះម៉ូតូម្នាក់ទៀតហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ០១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុង បានធ្វើការកំណត់មុខសញ្ញាក្មេងបង្ហោះម៉ូតូបង្កការភ្ញាក់ផ្អើលតាមដងផ្លូវជាតិលេខ១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលនៃស្រាវជ្រាវឈានទៅឃាត់ខ្លួនបានចំនួន០២នាក់។

    ទី១.ឈ្មោះ គង់ សិរីសុនីតិ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស មានអាស័យដ្ឋាននៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
    ទី២.ឈ្មោះ មាស ចាន់សុផាវីន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស មានអាស័យដ្ឋាននៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    ទាំងពីរនាក់នេះបានធ្វើកិច្ចសន្យាអប់រំ អោយកែខ្លួនឡើងវិញបញ្ឈប់ការបង្ហោះម៉ូតូ។ កម្លាំងនគរបាលនៅបន្តធ្វើការស្រាវជ្រាវ រកក្មេងទំនើងបង្ហោះម៉ូតូផ្សេងទៀត យកមកធ្វើការអប់រំ។ សំណូមពរមាតាបិតា អាណាព្យាបាល ណែនាំកូនចៅអោយបានល្អ កុំបណ្តោយអោយបង្ហោះម៉ូតូ ព្រោះគ្រោះថ្នាក់ចរាចរណ៍ អាចកើតមានគ្រប់វិនាទី ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

    Share This Post: