ព័ត៌មានជាតិ
មកដឹងពីតម្លៃប្រេងសាំងថ្មី ដែលក្រសួងទើបតែប្រកាសថ្មីៗនេះ
BY Khmernote Media
December 16, 2020
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នឹងត្រូវលក់ ៣,៣១០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង៣,០១០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,០០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៧៥០រៀលក្នុងមួយលីត្រ ៕

