ព័ត៌មានជាតិ

ឡានក៏ទំនើប លុយក៏ច្រើន សំខាន់ជនជាតិចិន ២ នាក់នេះមានអាវុធប្រើទៀត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងឆែកឆែរឃើញនៅជិតកោះពេជ្រ

BY
srey nuch
December 17, 2020

រាជធានីភ្នំពេញ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួនបឋម នៅចំណុចជិតកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដោយឆែកឃើញកាំភ្លើងខ្លី ១ដើម និង សម្ភារផ្សេងៗទៀតផងដែរ។

តាម​សេចក្ដីរាយការណ៍បឋមបានអោយខ្មែរណូតដឹងថា ជនជាតិចិនទាំង២នាក់ បន្ទាប់ពីឃាត់និងឆែកឆេររកឃើញកាំភ្លើង ពេលនេះត្រូវបានកម្លាំងមានសមត្ថកិច្ចយកទៅសាកសួរនៅកន្លែងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: