សង្គម

ឧកញ៉ា ឌួង ឆាយ បង្ហោះសារខ្លីមួយនៅថ្ងៃខួបកំណើតថ្ងៃនេះ

BY
Khmernote Media
December 17, 2020

ឧកញ៉ា ឌួង ឆាយ ដែលគេស្គាល់ថាជាឧកញ៉ាចិត្តធម៌មួយរូបនៅក្នុងប្រទេសកម្ពុជា ដែលបានចូលរួមការងារមនុស្សធម៌ជួយអ្នកខ្វះខាតជាច្រើន ជាពិសេសកាលពីពេលថ្មីៗនេះ បានបរិច្ចាគថវិកា ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ចូលរួមជាមួយសម្តេចតេជោក្នុងការជួយសង្គ្រោះប្រជាជនរងគ្រោះដោយសារទឹកជំនន់។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះភរិយាឧកញ៉ាឌួង ឆាយ គឺលោកជំទាវ ដេត ម៉ាលីណា បានប្រកាសលើហ្វេសបុកពីដំណឺងលែងលះគ្នារវាងលោកជំទាវ និងឧកញ៉ាដែលធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង។

លោកជំទាវបានរៀបរាប់ថា៖ “សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ🙏🏻🙏🏻🙏🏻 13.12.2020 Deth Malina”។ បន្ទាប់ពីលោកជំទាវបានបង្ហោះមិនទាន់បានឃើញឧកញ៉ាឌួង ឆាយ ធ្វើការបកស្រាយនោះទេ ទើបតែមុននេះបន្តិចឧកញ៉ាបានបង្ហោះរីករាយថ្ងៃខួបកំណើតខ្លួនឯង និងបានបង្ហើបសារមួយថា ” ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត ឌួង ឆាយ”។

ខាងក្រោមនេះជាសាររបស់ឧកញ៉ាឌួង ឆាយ ដែលបានបង្ហោះមុននេះ៖ “រីករាយថ្ងៃខួបកំណើតរបស់ខ្ញុំ, ពូមីងបងប្អូនមានពាក្យជូនពរខ្ញុំទេបាទ? សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការស្រលាញ់រាប់អានកន្លងរហូតមកណា Happy Birthday To Me 🎂🎉🎊🥳🎁🥂🍾💎💵🥃👏🙏 ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត ឌួង ឆាយ”៕

 

Share This Post: