ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផឹកស្រាស្រវឹងបើកកង់៣ទៅបុករថយន្តឡិចស៊ីស៥៧០គេចតស្ងៀម ខ្ទេចស្តុបក្រោយ អ្នកបើកកង់៣ស្វាងចែសពេលបុកឡានគេហើយ

    BY Khmernote Media December 18, 2020
    ផឹកស្រាស្រវឹងបើកកង់៣ទៅបុករថយន្តឡិចស៊ីស៥៧០គេចតស្ងៀម ខ្ទេចស្តុបក្រោយ អ្នកបើកកង់៣ស្វាងចែសពេលបុកឡានគេហើយ

    ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាខ្លាំង ហើយបើកកង់បីឥណ្ឌាយ៉ាងលឿន ទៅបុករថយន្ត LEXUS 570 ស៊េរីទំនើប ដែលចតនៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យបែកស្ដុបនិងកំពិតខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៩:១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចជិតផ្លូវរទេះភ្លើង ផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    អ្នកបើកកង់បីឥណ្ឌា មិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយបើកកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1GS-2577 បើកបរក្នុងសភាពស្រវឹង និងរថយន្តម៉ាក LEXUS LX570 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា C.L.9899 ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ ។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅដំបូងគេឃើញ ម៉ូតូកង់បីឥណ្ឌា បើកតាមបណ្ដោយផ្លូវភ្នំណេញហាណូយ ទិសដៅពីជើងមកត្បូង ក្នុងយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកស្ដាំដៃឡើងចិញ្ចើមផ្លូវ ទៅបុករថយន្ដឡិចស៊ីស LEXUS LX570 ដែលចតស្ងៀមនៅមុខផ្ទះព្រមទាំងដាក់សារជីជាសញ្ញាចរាចរណ៍ឲ្យដឹងដែរ បណ្ដាលឱ្យបែកភ្លើងស្តុបនិងកំពិតយ៉ាងដំណំ ចំណែកកង់បីឥណ្ឌាវិញ រងការខូចខាតបែកកញ្ចក់ខាងមុខ តែពុំបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែអ្នកបើកកង់បី ស្វាងចែសពេលខ្លួនបើកទៅបុករថយន្តស៊េរីទំនើបដូច្នេះ ។

    ក្រោយពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍បានចុះមកវាស់វែង ហើយក៏ឱ្យភាគីទាំងពីរសម្របសម្រួលគ្នាមួយជំហានជាមុនសិន ដោយខាងរថយន្តយោគយល់ទៅខាងអ្នករត់កង់បី ក៏ព្រមយកតែ ១០០០ដុល្លារ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: