ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តកំពង់ស្ពឺ ធ្វើការបំភ្លឺករណី “មាន​ចោរលួច​រថយន្ដ​បែន​ដឹក​ដី​ និង​ចោទប្រកាន់​នគរបាល​ចរាចរណ៍​ថា​ រំលោភសិទ្ធិ​ពលរដ្ឋ​យក​រថយន្ដ​គេច​ទៅ​បាត់​”

    BY Khmernote Media December 18, 2020
    ស្នងការខេត្តកំពង់ស្ពឺ ធ្វើការបំភ្លឺករណី “មាន​ចោរលួច​រថយន្ដ​បែន​ដឹក​ដី​ និង​ចោទប្រកាន់​នគរបាល​ចរាចរណ៍​ថា​ រំលោភសិទ្ធិ​ពលរដ្ឋ​យក​រថយន្ដ​គេច​ទៅ​បាត់​”

    ខេត្តកំពង់ស្ពឺ៖ ​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន​ សារព័ត៌មាន​ អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជ្រាប​ថា​៖​ កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រុម​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ នៃ​នាយកដ្ឋាន​ នគរបាល​សណ្ដាប់ធ្នាប់​ ក្រសួងមហាផ្ទៃ​ បាន​ធ្វើការ​អនុវត្តន៍​ច្បាប់​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៣៤-៣៥​ ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​

    ​កំឡុង​ពេល​អនុវត្តន៍​ច្បាប់​ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​ ចង្កូត​ស្តាំ​ ពាក់​ស្លាក​លេខ​ KDL-0361​ ដែល​មាន​កំហុស​ជាក់ស្តែង​ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ សរុប​ទឹកប្រាក់​ដែល​ត្រូវ​ពិន័យ​ចំនួន​ ២,៩២៥,០០០​រៀល​។​ ប៉ុន្តែ​ភាគី​ម្ចាស់​រថយន្ត​ មិន​បាន​យល់ព្រម​បង់ប្រាក់​ពិន័យ​ ដោយ​រង់ចាំ​ការ​អន្ដរាគមន៍​ពី​ថៅកែ​រថយន្ដ​ (​ខ្នងបង្អែក​)​។​ ​ចំពោះ​ព័ត៌មាន​ដែល​បាន​បង្ហោះ​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​សារព័ត៌មាន​ថា​ មាន​ចោរលួច​រថយន្ដ​បែន​ដឹក​ដី​ និង​ចោទប្រកាន់​នគរបាល​ ចរាចរណ៍​ថា​រំលោភសិទ្ធិ​ពលរដ្ឋ​យក​រថយន្ដ​គេច​ទៅ​បាត់​ រួច​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ឃុំ​ត្រពាំង​គង​ ដើម្បី​ជួយ​ស្រាវជ្រាវ​រក​រថយន្ដ​ខាងលើ​។​

    ​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ សូម​បញ្ជាក់​ជូន​ថា​ ករណី​ខាងលើ​មិន​ពិត​ដូច​ការ​ចោទប្រកាន់​ និង​ការ​បង្ហោះ​ព័ត៌មាន​នោះ​ទេ​ ករណី​នោះ​គឺជា​សមត្ថកិច្ច​របស់​ក្រុម​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ស្តី​ពី​ ចរាចរណ៍​ផ្លូវគោក​ នៃ​នាយកដ្ឋាន​នគរបាល​សណ្ដាប់ធ្នាប់​ ក្រសួងមហាផ្ទៃ​ ជា​អ្នក​ទទួលខុសត្រូវ​។​ អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​អ្នក​សារព័ត៌មាន​ អ្នក​និយម​បណ្ដាញ​ទំនាក់ទំនង​សង្គម​មេត្ដា​ជ្រាប​ជា​ព័ត៌មាន​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: