ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្ទុះ​កំប៉ុង​ហ្គា​ស​ លក់​លត​ឆា បណ្ដាលឲ្យមានមនុស្ស៣នាក់រងរបួស ក្នុងផ្សារផ្អាវ ខេត្តកំពង់ចាម

    BY Khmernote Media December 18, 2020
    ផ្ទុះ​កំប៉ុង​ហ្គា​ស​ លក់​លត​ឆា បណ្ដាលឲ្យមានមនុស្ស៣នាក់រងរបួស ក្នុងផ្សារផ្អាវ ខេត្តកំពង់ចាម

    ​ខេត្តកំពង់ចាម​៖​ មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ ខណៈ​បាន​យក​ចង្ក្រានហ្គាស​ លក់​លត​ឆា​ បណ្តាល​ឲ្យ​ផ្ទះ​កំប៉ុង​ហ្គា​ស​ នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​ចំណុច​ក្នុង​ផ្សារ​ផ្អាវ​ ភូមិ​ផ្អាវ​ ឃុំ​ផ្អាវ​ ស្រុក​បា​ធា​យ​ កំពង់ចាម​។​ ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ករណី​ផ្ទុះ​កំប៉ុង​ហ្គា​ស​នេះ​ បាន​កើតឡើង​នៅ​លើ​គ្រែ​លក់​លត​ឆា​ របស់​ឈ្មោះ​ សុខ​ គឹ​ម​សយ​ ភេទ​ប្រុស​ អាយុ​55​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។​

    ​ជន​រង​គ្រោះ​រួម​មាន​៖​
    ទី​១.​ឈ្មោះ​ ណ​ន​ ស្រ​នី​ ភេទ​ស្រី​ អាយុ​21​ឆ្នាំ​ នៅ​ភូមិ​ផ្អាវ​ ត្រូវជា​កូនប្រសារ​ របួសស្រាល​
    ទី​2.​ឈ្មោះ​ ឈុំ​ មក​រា​ ភេទ​ស្រី​ អាយុ​20​ឆ្នាំ​ នៅ​ភូមិ​ផ្អាវ​ ត្រូវជា​ក្មួយ​ របួសធ្ងន់​
    ទី​3.ឈ្មោះ​ ទេព​ សំ​អាន​ ភេទ​ស្រី​ អាយុ​៦៣​ឆ្នាំ​ នៅ​ភូមិ​ផ្អាវ​ ជា​អ្នកលក់​បបរ​ក្បែរ​គ្នា​ របួសធ្ងន់​។​
    ​អ្នក​រង​របួស​ទាំងអស់​ ត្រូវ​បាន​ក្រុម​គ្រួសារ​បងប្អូន​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: