ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត ប៉ៃលិន នៅថ្ងៃនេះ

    BY Khmernote Media December 18, 2020
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត ប៉ៃលិន នៅថ្ងៃនេះ

    យោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ដែលក្រុមការងារយើងទើបនឹងទទួលបាននាពេលថ្មីៗនេះបានអោយដឹងថា ព្រះមហាក្សត្របានធ្វើការតែងតាំងលោកជំទាវ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល។ នៅក្នុងថ្ងៃតែមួយនេះដែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រព្រះរាជាណាចក្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយទៀត ដោយធ្វើការតែងតាំង ឯកឧត្តម ផាន់ ចាន់ធុល ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។

    គួរបញ្ជាក់ផងដែរថា លោកជំទាវ បាន ស្រីមុំ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្ត ប៉ៃលិន ហើយក៏បានក្លាយជាអភិបាលខេត្តស្រីទី២ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកជំទាវ មិថុនា ភូថង ដែលជាអភិបាលនៃគណៈអភិបាលខេត្តកោះកុងផងដែរ៕

    Share This Post: