ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្ត​ស្ត្រី​ ២រូប ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា

    BY Khmernote Media December 18, 2020
    អភិបាលខេត្ត​ស្ត្រី​ ២រូប ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា

    លោកជំទាវ ពីររូប ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលខេត្ត រួមមាន លោកជំទាវ មិថុនា ភូ​ថង បាន​ក្លាយជា​អភិបាលខេត្ត​ស្ត្រី​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​លោកជំទាវ​ត្រូវបាន​ព្រះមហាក្សត្រ តម្លើង​តំណែង​ពី​អភិបាលរងខេត្ត ទៅជាអភិបាលខេត្តកោះកុង ជំនួស​ឯកឧត្តម ប៊ុន លើ​ត តាមរយៈ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧។ លោកជំទាវ មិថុនា ភូ​ថង បាន​ឡើងកាន់តំណែង​ជា​អភិបាល​ខេត្តកោះកុង​ផ្លូវការ តាមរយៈ​ពិធី​តែងតាំង​ប្រកាស​តែងតាំង​ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នាថ្ងៃ​សុក្រ ទី​២៣ ខែមិថុនា ឆ្នាំ ២០១៧។

    និងទី២ គឺលោកជំទាវ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតែងជាអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០២០នេះ។ គួរបញ្ជាក់ថាលោកជំទាវ បាន ស្រីមុំ បានក្លាយជាអភិបាលខេត្តស្រ្តី ទី ពីរ បន្ទាប់ពីលោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្តកោះកុង ហើយឯកឧត្តម ផាន់ ចាន់ធុល អតីតអភិបាលខេត្តប៉ៃលិន ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ៕

    Share This Post: