សង្គម

បញ្ចប់ត្រឹមយប់នេះ រឿងលែងលះ! អ្នកនាង ដេត ម៉ាលីណា ចេញ Live វិដេអូបញ្ជាក់ការពិតនាំអោយមានការលែងលះ

BY
Khmernote Media
December 18, 2020

កាលពីពេលថ្មីៗនេះមហាជនបានដឹងហើយថា មានរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយក្រោយពេលអ្នកនាង ដេត ម៉ាលីណា ភរិយាលោកឧកញ៉ា ឌួង ឆាយ ប្រកាសលែងលះគ្នានៅលើបណ្តាញសង្គម Facebook។ នៅក្នុងការប្រកាសថាលែងលះគ្នានេះដែរ មហាជនមួយចំនួនធំបានយល់ឃើញថា គណនី Facebook របស់អ្នកនាង ដេត ម៉ាលីណា ត្រូវបានគេ Hack ប៉ុន្តែនៅមុននេះបន្តិចអ្នកនាង បានចេញមុខមក Live វិដេអូដើម្បីបញ្ជាក់ការពិត។

អ្នកនាង ដេត ម៉ាលី​ណា បានរៀបរាប់នៅក្នុងការ Live វិដេអូនេះដែរថា អ្នកនាងស្តាយពេលវេលា ១៣ឆ្នាំ ដែលមិននឹកស្មានតែគាត់ធ្វើចឹងដាក់ខ្ញុំ ដោយសារការ រស់នៅមិនចុះសម្រុងនឹងគ្នា កៀបសង្កត់ផ្លូវចិត្ត។ ក្នុងនោះដែរអ្នកនាង ដេត ម៉ាលីណា ដដែលបានបញ្ជាក់ផងដែរថាអ្នកនាងមិនមែនជាកូនឧកញ៉ាដូចការលើកឡើងមួយចំនួននោះឡើយ។ ដើម្បីកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោម៖

Share This Post: