កូវីដ-១៩
ដំណឹងល្អ! ព្រឹកនេះ មិនមានវិជ្ជមានថ្មីទេ និងព្យាបាលជាសះស្បើយ០៤នាក់ទៀត ក្នុងនោះមានម្នាក់ជាទារកអាយុ១ឆ្នាំ
BY Khmernote Media
December 19, 2020
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន០៤នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ទាំង០៤នាក់នោះ រួមមាន០២នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
