ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នេហាវ័យចំណាស់! កូនកំលោះអាយុ៦៦ឆ្នាំ រៀបការជាមួយកូនក្រមុំវ័យ៥១ឆ្នាំ ការហើយប្រាថ្នាចង់បានកូន២នាក់ទៀត បង្គ្រប់ចំនួន…

    BY Khmernote Media December 19, 2020
    ស្នេហាវ័យចំណាស់! កូនកំលោះអាយុ៦៦ឆ្នាំ រៀបការជាមួយកូនក្រមុំវ័យ៥១ឆ្នាំ ការហើយប្រាថ្នាចង់បានកូន២នាក់ទៀត បង្គ្រប់ចំនួន…

    យោងតាមការបញ្ជាក់នៅគណនីហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថា វេលាម៉ោង​០៤រសៀល​ ថ្ងៃ​សុក្រ​ ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២០ មកចុូលរួម​ក្នុង​ពិធី​មង្គល​ការ​កូន​កំលោះ​ឈ្មោះ​ឡុច​ សុផល​អាយុ​៦៦ឆ្នាំ មានកូន​០៩នាក់ និងចៅ០៥នាក់​ មុខងារ​ជាប្រធាន​ភូមិ​ក្មេងវត្ត​(ហៅតាពៅ) ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​ (ចំការ​ដូង​ប្រេង​)​

    ប្រពន្ធ​មុនស្លាប់​ចោលគាត់​ដោយសារ​ជំងឺ រៀបការជាមួយ​កូនក្រមុំ​ឈ្មោះ​ប្រាជ្ញ​ យឿន​ អាយុ​៥១ឆ្នាំ មានកូន០​៥នាក់​ និងចៅ០៥នាក់​ ប្តីស្លាប់​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​ ចំណែកតាផល់បាន​ចាប់​ចិត្តស្រឡាញ់​យាយយឿន​ តាំងពី​ថ្ងៃ​ចូលរួម​បុណ្យ​បូជា​សព​ប្តី​យាយយឿន​មកម្លេះ​​ បេីតាម​ការឲ្យដឹង​ពីកូន​កំលោះ ​និង​កូន​ក្រមុំ​ថា​ និង​ខិតខំ​ប្រឹងប្រែង​យកកូនអោយបាន០២នាក់ទៀត​បង្គ្រប់​១៦នាក់​ ខ្លាចក្រែង​ខ្ញុំ​មិនជឿ​គាត់​បាន​ថេីបគ្នា​ទុកជា​ភស្តុតាង​ ខ្ញុំ​បាន​ចងដៃពួកគាត់និង​សូម​ជូនពរ​ឲ្យ​ចេះថែ​រក្សា​គ្នា​រហូត​ដល់​ចាស់​ព្រឹទ្ធ​ចាស់ព្រេង​ សូម​បញ្ជាក់​ថា​មានភ្ញៀវ​មកចូល​មិនដល់​៥០នាក់​ទេ​៕

    Share This Post: