ចំនួនអ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោកកើនដល់ជិត ៧៦ លាននាក់ និងអ្នកជំងឺជាង ៥៣លាននាក់ ជាសះស្បើយ
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៧៥,៩៣៨,៦០២ករណី ហើយក្នុងនោះមនុស្សសរុប ១,៦៧៩,៧៤៦នាក់ស្លាប់ និងជាង ៥៣លាននាក់ បានជាសះស្បើយឡើងវិញ។

តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតពីព្រឹកម្សិលមិញ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងថ្មីសរុប ៦៦៣,៨០២ករណី និងមានមនុស្សជាង ១ម៉ឺន ១ពាន់នាក់បានស្លាប់។
សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។គិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៧,៨៤២,៥៤៣បានឆ្លង, ជាង៣២ម៉ឺននាក់ស្លាប់៕
ដោយឡែកព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ២០៨,៨៧០នាក់ និងអ្នកជំងឺជាង ២ពាន់នាក់ បានស្លាប់។

ប្រភព៖ ក្រសួងព័ត៌មាន