ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានហើយ! ចាប់ខ្លួនខ្មាន់កាំភ្លើង និងម្ចាស់អាវុធខ្លី ដែលបាញ់បុរសម្នាក់ស្លាប់ ដោយសារជំពាក់លុយ ៣០ម៉ឺនដុល្លារ ហើយជនរងគ្រោះតែងតែទារលុយរាល់ថ្ងៃពេក

    BY Khmernote Media December 20, 2020
    ចាប់បានហើយ! ចាប់ខ្លួនខ្មាន់កាំភ្លើង និងម្ចាស់អាវុធខ្លី ដែលបាញ់បុរសម្នាក់ស្លាប់ ដោយសារជំពាក់លុយ ៣០ម៉ឺនដុល្លារ ហើយជនរងគ្រោះតែងតែទារលុយរាល់ថ្ងៃពេក

    យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខ្មាន់កាំភ្លើង និងបក្ខពួកដែលបាញ់បុរសម្នាក់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចាប់ខ្លួនបានហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។

    ជនដៃដល់ឈ្មោះ សុខ ហេងបូរ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុដែលបាញ់សម្លាប់ជនរងគ្រោះ ព្រោះជនដៃដល់ជំពាក់លុយជនរងគ្រោះ ប្រមាណ៣០ម៉ឺនដុល្លារ ហើយជនរងគ្រោះតែងតែទារលុយរាល់ថ្ងៃ។ ដោយឡែក នៅយប់ថ្ងៃទី១៩ ខែធ្នូនេះ កម្លាំងនាយកដ្ឋាន បានបន្ដតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលម្ចាស់អាវុធខ្លីឈ្មោះ ផេង ស៉ីថុល អាយុ៤០ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីបន្ដនីតិវិធី៕

     

    Share This Post: