មិនធ្លាប់មាន! ថៃប្រកាសបិទខេត្ត Samut Sakhon បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ 548នាក់ សង្ស័យប្រភពចម្លងចេញពីផ្សារបោះដុំបង្គា
ថៃ៖ អាជ្ញាធរថៃបានដាក់ការសង្ស័យថា ក្រុមពលករចំណាកស្រុកគឺជាប្រភពចម្លងជំងឺកូវីដ ១៩ នៅក្នុងផ្សារនៃខេត្ត Samut Sakhon ដែលករណីនេះជាករណីចម្លងក្នុងសហគមន៍ដ៏គួរឲ្យបារម្ភមួយសម្រាប់ប្រទេសថៃផងដែរ ។ បើតាមលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា មន្ត្រីជំនាញនឹងធ្វើការតាមដានពលរដ្ឋប្រមាណជា ១០ ០០០ នាក់ និងធ្វើតេស្តចំពោះពួកគេគ្រប់ៗគ្នាយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកប្រភពចម្លងដំបូងគេបង្អស់ដែលជាកត្តាងាយស្រួលក្នុងការទប់ស្កាត់ការចម្លងជំងឺបន្ថែមចូលទៅក្នុងសហគមន៍ជាបន្តទៀត។

លទ្ធផលធ្វើតេស្តការពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា មានមនុស្ស 548 នាក់ វិជ្ជមានកូវីដ១៩ ចំណោមអ្នកធ្វើតេស្ត 1,192 នាក់ នៅក្នុងខេត្ត Samut Sakhon ដែលភាគច្រើនគឺជាក្រុមពលករចំណាកស្រុក ។ ចំណែកខេត្ត Samut Sakhon ត្រូវបានប្រកាសបិទកាលពីយប់មិញនេះ រហូតដល់ថ្ងៃ ៣ មករា ឆ្នាំ២០២១។ ករណីរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងកន្លែងកើតហេតុខាងលើនេះបានផ្តើមចេញពីស្តី្រជាអ្នកលក់បង្គាវ័យ ៦៧ ឆ្នាំម្នាក់ ដែលបានតេស្តវិជ្ជមានកាលពីថ្ងៃទី ១៣ ខែធ្នូកន្លងទៅនេះ ហើយរហូតកទល់នឹងពេលនេះមានសាច់ញាតិរបស់គាត់៕



