កូវីដ-១៩
ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្តីណែនាំបន្ទាន់ ពីការការពារការចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន មកកម្ពុជាជាយថាហេតុណាមួយ
BY Khmernote Media
December 20, 2020
មុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំបន្ទាន់របស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ មកក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ (សូមអានសេចក្តីណែនាំខាងក្រោមនេះ) ៖


គួររម្លឹកដែលថា លទ្ធផលធ្វើតេស្តការពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា មានមនុស្ស 548 នាក់ វិជ្ជមានកូវីដ១៩ ចំណោមអ្នកធ្វើតេស្ត 1,192 នាក់ នៅក្នុងខេត្ត Samut Sakhon ដែលភាគច្រើនគឺជាក្រុមពលករចំណាកស្រុក ។ ចំណែកខេត្ត Samut Sakhon ត្រូវបានប្រកាសបិទកាលពីយប់មិញនេះ រហូតដល់ថ្ងៃ ៣ មករា ឆ្នាំ២០២១។ ករណីរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងកន្លែងកើតហេតុខាងលើនេះបានផ្តើមចេញពីស្តី្រជាអ្នកលក់បង្គាវ័យ ៦៧ ឆ្នាំម្នាក់ ដែលបានតេស្តវិជ្ជមានកាលពីថ្ងៃទី ១៣ ខែធ្នូកន្លងទៅនេះ ហើយរហូតកទល់នឹងពេលនេះមានសាច់ញាតិរបស់គាត់៕

