កូវីដ-១៩
ព្រឹកនេះ រកឃើញវិជ្ជមានកូវីដ១៩ថ្មី ០១នាក់ ជាស្ត្រីខ្មែរទើបមកពីអាមេរិក
BY Khmernote Media
December 21, 2020
នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី០១នាក់ និងមិនមានករណីជាសះស្បើយនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកដំណើរចូលមកកម្ពុជា (មិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ) ជាស្ត្រីជនជាតិខ្មែរអាមេរិកាំង អាយុ៥៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
