ព័ត៌មានជាតិ
ព្រហើនមែន! ចោរមួយក្រុមលួចកាច់សោរកម៉ូតូបាន១គ្រឿងហើយ មិនទាន់អស់ចិត្តត្រលប់មកលួចថែម១គ្រឿងទៀត (មានវីដេអូ)
BY Khmernote Media
December 21, 2020
ភ្នំពេញ៖ នៅសល់ប៉ុន្មានថ្ងៃទៀតថ្ងៃណូអែល ហើយកាន់តែជិតដាច់ឆ្នាំទៀត គេសង្កេតឃើញក្រុមសង្គមងងឹត ចាប់ផ្ដើមចេញដើរធ្វើសកម្មភាពទាំងថ្ងៃទាំងយប់ ជាក់ស្ដែងក្នុងរយៈពេលមិនដល់មួយម៉ោងផង ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាច់បំបែកសោរកម៉ូតូ២គ្រឿង បានសម្រេចគេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងនៅចំហៀងផ្សាសុណ្ណា ផ្លូវហ្គោល ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីម៉ោង០៥:៤០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ។ ម៉ូតូដែលចោរលួចយកទៅបាត់ មានទី១.ម៉ាក Honda Beat 017 ស្លាកលេខភ្នំពេញ 1GP-1756 និងមួយគ្រឿងទៀត Honda Beat 019 ពាក់ស្លាកលេខភ្នំពេញ 1AF-6143 ពណ៌ខៀវលាយសទាំងពីរ៕

ដោយ៖ បងម៉េង ខ្មែរណូត