ដឹងមូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅកាលពីព្រឹកមិញនៅខណ្ឌច្បារអំពៅហើយ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង០៩:០០នាទី ព្រឹក ថៃ្ងចន័្ទ ៧កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅ ផ្លូវ ៣៦៧ កែង៦៣១ ក្រុមទី ១៥ ភូមិព្រែក សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

– មា្ចស់ទីតាំងឈ្មោះ ឡាំង អ៊ាបខេង ជនជាតិ ខែ្មរ ភេទ ស្រីអាយុ ៤៩ ឆ្នាំ ។
– មុខរបរ: មេផ្ទះ
– មូលហេតុៈ ឆ្លង់ចរន្តអគ្គិសនី
– ប្រភេទសំណង់ៈឈើប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ
– ខូចខាតសំភារះ : ឆេះផ្ទះឈើប្រក់សង្ក័សីរួមជាមួយសំភារៈប្រើប្រាសប្រចាំថ្ងៃអស់ទាំងស្រុង ទំហំ ៥ម៉ែត្រx១៦ម៉ែត្រ. នឹងឆេះរាលដាលដល់ផ្ទះអ្នក ជិតខាងអស់១ជំហៀងផ្ទះ ។
– ស្លាប់មនុស្ស : គ្មាន
– របួសមនុស្ស: គា្មន
- រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៨ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៦ ឡានស្មេីនឹង ៦៤ ម៉ែត្រគូប ។
+ រថយន្តជំនួយ
– រថយន្តក្រសួងមហាផៃ្ទ: ចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ ២ ឡាន សើ្មនឹង១២ ម៉ែត្រគូប ។
– រថយន្តអាវុធហត្ថ: ចំនួន ៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡានសើ្មនឹង១២ ម៉ែត្រគូប។
– រថយន្តទីក្រុងកោះពេជ្រ: ចំនួន៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ ឡាន សើ្មនឹង ២៤ ម៉ែត្រគូប ។
– រថយន្តបុរីប៉េងហ៊ួត: ចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡានសើ្មនឹង១២ម៉ែត្រគូប ។
រថយន្តជ្រោយចងា្វរ: ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡានសើ្មនឹង៦ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅម៉ោង១០:១៥ នាទីព្រឹក ។
