ប្រពៃណាស់! ថ្ងៃខួបអាពាហ៍ពិពាហ៍៣ឆ្នាំ អ្នកនាងស្រីអូន និងស្វាមី បរិច្ចាគថវិកា១០ម៉ឺនដុល្លារជូនកាកបាទក្រហម សម្រាប់ទុកជួយជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ
- December 21, 2020
អ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ដែលប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់គាត់នៅលើបណ្តាញសង្គមហ្វេសបុក ដោយគាត់ឧស្សាហ៍ធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងកិច្ចការងារមនុស្សធម៌ និងសង្គម។ ជាក់ស្តែងថ្មីៗនេះ អ្នកនាងស្រីអូន បានធ្វើការថវិកាយ៉ាងច្រើនទៀតជូនកាកបាទក្រហមកម្ពុជា ដើម្បីទុកជួយសង្គ្រោះជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។

យោងតាមម្ចាស់គណនីហ្វេសប៊ុករបស់អ្នកនាង ស្រីអូន បានឲ្យដឹងថា “នាងខ្ញុំ ស្រីអូន និងស្វាមី ឈាង រ័ត្ន បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០,០០០ រៀល (១០ មុឺនដុល្លារ) ដល់កាកបាទក្រហមកម្ពុជាសម្រាប់ចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។ ដេីម្បីអបអរថ្ងៃខួបអាពាហ៍ពិពាហ៍ 3 ឆ្នាំរបស់ពួកយើង។ ជូនបុណ្យផងបងប្អូនប្រជាពលរដ្ឋខ្មែរ 🙏”៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






