ត្រៀមខ្លួន! ចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី២៩ អាកាសធាតុតំបន់ខ្លះអាចចុះត្រជាក់ដល់១៧អង្សាសេ និងអាចមានភ្លៀងធ្លាក់ផងដែរ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៣-២៤ ខែធ្នូ ភាគខាងជើងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្មក្រវាញលើកទី២៣។ នៅថ្ងៃទី២៥-២៩ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម។ ស្ថានភាពបែបនេះធ្វើឲ្យ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សាសេ
នៅថ្ងៃទី២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ។ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨អង្សា។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សាសេ ។
នៅថ្ងៃទី២៣-២៥ ខែធ្នូ មានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម។ សីតុណ្ហភាពអប្បបរមា មានពី ១៧-២០អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៧អង្សា
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣១អង្សាសេ
នៅថ្ងៃទី២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ និងនៅលើផ្ទៃសមុទ្រអាចនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់។ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨អង្សា។
