ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ៤០០នាក់ ដោយក្នុងនោះមាន ៣៩៧នាក់ ជាពលករចំណាកស្រុក

    BY autoadmin December 22, 2020
    ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ៤០០នាក់ ដោយក្នុងនោះមាន ៣៩៧នាក់ ជាពលករចំណាកស្រុក

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៤២៧ករណី ដោយក្នុងនោះមានកម្មករចំណាកស្រុកចំនួន ៣៩៧នាក់ ដែលនាំឱ្យករណីសរុបមានដល់ ៥ ៧១៦ ករណី។ ក្នុងចំណោមករណីថ្មីៗនេះ មានករណីក្នុងសហគមន៍យ៉ាងហោចណាស់ ១៦ករណី ដោយមិនគិតពីពលកចំណាក់ស្រុក និងមានករណីចំនួន ១៤ ករណី គឺជាការនាំចូល។

    លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ពលករដែលឆ្លងមេរោគត្រូវបានរកឃើញអំឡុងពេលធ្វើតេស្តទ្រង់ទ្រាយធំ បន្ទាប់ពីការផ្ទុះឡើងនៅខេត្តសាមុតសាខុន។ អ្នកឆ្លងជំងឺក្នុងស្រុកជាពលរដ្ឋថៃចំនួន ១៦នាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងទីផ្សារលក់ដុំគ្រឿងសមុទ្រ នៅចំណុចកណ្តាលនៃការផ្ទុះថ្មីនៃខេត្តសាមុតសាខន។

    លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា អ្នកលក់គ្រឿងសមុទ្រប្រហែល ១ ០០០នាក់ មកពី ២២ ខេត្ត ជាញឹកញាប់បានចូលទិញនៅផ្សារលក់ដុំបង្កានៅខេត្តសាមុតសាខុនមួយនោះ ហើយឥឡូវនេះមន្ត្រីសុខាភិបាលក្នុងតំបន់ត្រូវបានជូនដំណឹងឱ្យធ្វើតេស្តពួកគេ និងមនុស្សជិតស្និទ្ធពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: