ព័ត៌មានជាតិ
អ្នកនាងទ្រី ដាណា ឧបត្ថម្ភតារាសម្តែងជើងចាស់ សម តារាវុទ្ធី ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺកាចសាហាវមួយនេះ
BY Khmernote Media
December 22, 2020
ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា តារាសម្តែងជើងចាស់ លោក សម តារាវុទ្ធី បានកើតជំងឺមហារីកសួតធ្ងន់ធ្ងរចុងក្រោយ កំពុងសម្រាកព្យាបាលនៅភូមិ ជូស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ។ គ្រាន់តែទទួលបានដំណឹងនេះភ្លាម អ្នកនាង ទ្រី ដាណា និងស្វាមី បានបរិច្ចាគថវិកា ដើម្បីជួយសង្គ្រោះលោក សម តារាវុទ្ធី ភ្លែត។

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា “ថ្ងៃនេះខ្ញុំបាទបានយកថវិការរបស់ លោកជំទាវ ទ្រី ដាណា និងស្វាមី ចំនួន 1000$ មកឧបត្ថម្ភដល់តារាសម្តែងជើងចាស់ ដែលមានជំងឺមហារីកសួត ធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ដែលកំពុងសំរាកព្យាបាលនៅ ភូមិជួស ឃុំ ជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ! សូមអរគុណទឹកចិត្តដ៏សប្បុរសធម៏របស់លោកជំទាវទ្រីដាណានិងស្វាមីដែលតែងតែបរិច្ចាគជួយដល់សិល្បករក្រីក្រខ្វះខាត ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”៕



