ល្អណាស់! បងប្រុសម្នាក់ប្រកាសប្រមូលទិញពងទា ២សែនគ្រាប់ ក្នុងមួយគ្រាប់ ៤០០៛ ពីខេត្តចំនួន ២នេះសិន
ថ្មីៗនេះមានបងប្អូនអ្នកចិញ្ចឹមទាយកពង នៅខេត្តតាកែវ និងខេត្តព្រៃវែង មានបញ្ហាដោយសារតែតម្លៃនៃពងទាធ្លាក់ចុះ និងមិនសូវមានទីផ្សារ។ ដោយហេតុឃើញដូចនេះ បងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក Sothea Som បានធ្វើការបង្ហោះជួយប្រមូលទិញពងទាដំណាក់កាលដំបូង ២សែនគ្រាប់នៅខេត្តតាកែវ និងព្រៃវែង និងទិញក្នុងតម្លៃ ៤០០៛ មួយគ្រាប់។ គាត់បានប្រកាសថា៖

“ក្រុមការងារយើងចង់ជួយទិញ និងជួយលក់!!! ត្រូវការប្រមូលទិញពងទាដំណាក់កាលដំបូង 200,000ពង (ពីរសែនពង) ពីខេត្តចំនួន ០២សិន គឺខេត្តតាកែវ និងខេត្តព្រៃវែង។ ក្រុមការងារភូមិពងទាខ្មែរយើងនិងប្រមូលទិញក្នុងមួយគ្រាប់ 400រៀល (បួនរយរៀល) ដើម្បីរួមចំណែកក្នុងយុទ្ធនាការលក់ពងទាក្នុងស្រុកតាមរយ:បណ្តាញរបស់យើងទាំង១២ខេត្ត និង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ជាពិសេសចូលរួមសម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទាយើង។
សូមបញ្ជាក់ យើងមិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ ហើយក្រុមការងាររបស់យើងនឹងចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់ដើម្បីប្រមូលទិញ។ មួយវិញទៀត សម្រាប់ពងទាដែលស្តុកគាំងយូរ ក្រុមការងារយើងនឹងបរិច្ចាគថវិការផ្ទាល់ ៥០% ស្មើនិងមួយគ្រាប់ពងទាខូចៗគឺ២០០រៀល តាមជាក់ស្តែងដើម្បីជួយសម្រួលដល់ការខាតបង់បងប្អូន ហើយបើអាចនៅល្អខ្លះៗគឺចែកជូនក្មេងកំព្រា ឬប្រជាជនក្នុងសហគមន៍តែម្តង។
សូមទំនាក់ទំនងមកកាន់ក្រុមការងារ ដើម្បីយើងអាចចុះទៅដល់គោលដៅផ្ទាល់ប្រមូលទិញយកពងទា 096 2777 820 / 096 6148 966 / 096 4525 465”

