ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមខ្លួន! ផ្អាកអគ្គិសនីនៅតំបន់ជាច្រើនក្នុងក្រុងភ្នំពេញ និងខេត្តកណ្តាល ជាច្រើនថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃនេះទៅ

    BY Khmernote Media December 24, 2020
    ត្រៀមខ្លួន! ផ្អាកអគ្គិសនីនៅតំបន់ជាច្រើនក្នុងក្រុងភ្នំពេញ និងខេត្តកណ្តាល ជាច្រើនថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃនេះទៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ ថ្ងៃពុធ ០៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ រាជធានីភំ្នពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០

    Share This Post: