ប្រពៃណាស់! សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ឧបត្ថម្ភថវិកា១០០០ដុល្លារ ដល់តារាសម្តែងជើងចាស់ សំ តារាវុទ្ធី ដែលកំពុងមានជំងឺមហារីកសួតធ្ងន់ធ្ងរ
- December 24, 2020
ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា តារាសម្តែងជើងចាស់ លោក សំ តារាវុទ្ធី បានកើតជំងឺមហារីកសួតធ្ងន់ធ្ងរចុងក្រោយ កំពុងសម្រាកព្យាបាលនៅភូមិ ជូស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក សិល្បករកម្ពុជ បានឲ្យដឹងថា “តារាកំប្លែង នាយ ក្រឹម បានយកថវិកាចំនួន ១០០០$ ដែលជាថវិការផ្ទាល់របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ឧបត្ថម្ភដល់ តារាសម្តែង លោក សំ តារាវុទ្ធី ដែលមានជំងឺមហារីកសួតធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅស្រុកកំណើតនៅភូមិ ជួស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ ។

តារាកំប្លែងនាយក្រឹមបាននិយាយថា: សមានចិត្តមិនអាចកាត់ថ្លៃបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅថ្ងែ23/12/2020 ដោយមានការអាណិតអាសូរ ដល់សិល្បៈករជេីងចាស់មួយរូបឈ្មោះ សំ តារាវទ្ធី ដែលមានជម្ងឺប្រចាំកាយ (ជម្ងឺរបេង មហារីកសួត)កម្រិតធ្ងន់ សម្ដេច ក្រឡហោម ស ខេង និង លោកជំទាវ
បានផ្តល់ថវិកាចំនួន1000$(មួយពាន់ដុល្លារ) ជួយរំលែកដល់ទុក្ខលំបាក និងបន្តថែព្យាបាលជម្ងឺដ៏កាចសាហាវនេះ។ ក្នុងនាមខ្ញុំជាតារាកំប្លែងមួយរូប ក៏ដូចជាសិល្បៈខ្មែរទាំងអស់ សូមគោរពថ្លែងអំណរគុណ និងអរគុណដល់គុណណូបការៈ របស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រាបុត្រី ដែលតែងតែមេីលឃេីញនៅទុក្ខលំបាករបស់សិល្បៈករ និងប្រជាជនទូទាំងប្រទេស។ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា សម្ដេចនិងលោកជំទាវ”៕

- Share This Post:






