ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មចំនួន០៩ករណី ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានសម្រេច

    BY Khmernote Media December 24, 2020
    ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មចំនួន០៩ករណី ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានសម្រេច

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាមុខសញ្ញា ដែលប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ចំនួន០៩ករណី ក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យឈ្មោះ មាស កុសល ហៅ ស្តាស់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ករណីទី១៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទី ជនសង្ស័យឆក់កាបូបស្ពាយពណ៌ត្នោត មិនបានសម្រេច និងធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស នៅចំណុចមុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ សាង ស្រី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

    ករណីទី២៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង៤០នាទីទៀបភ្លឺ ជនសង្ស័យឆក់យកកាបូបស្ពាយចំហៀងពណ៌ខ្មៅ នៅចំណុចមុខផ្ទះលេខ៨៧ ផ្លូវលេខ៦១៤ ភូមិ១៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ កែវ បុប្ផា ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៤ ផ្លូវលេខ៦១៤ ក្រុម៧៦ ភូមិ១៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារបាត់បង់៖ កាបូបស្ពាយចំនួន ០១, ចិញ្ចៀនពេជ្រចំនួន ០១វង់, ខ្សែដៃពេជ្រចំនួន ០១ខ្សែ, ប្រាក់រៀលចំនួន ៣,០០០,០០០រៀល, ប្រាក់ដុល្លារចំនួន ៩០០ដុល្លារអាមេរិក និងទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹសចំនួន ០១គ្រឿង។

    ករណីទី៣៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៦និង០០នាទី ជនសង្ស័យឆក់ខ្សែក នៅចំណុចមុខផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ផាត់ ប៊ុនធា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់គ្រឿងរថយន្ត។ សម្ភារបាត់បង់៖ ខ្សែក ផ្លាកទីន ទម្ងន់ ០៨ជី។

    ករណីទី៤៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣និង៣០នាទី ជនសង្ស័យឆក់កាបូបក្រវ៉ាត់ចង្កេះ ពណ៌ត្នោត នៅចំណុចមុខផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ម៉ុង សិទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១៨៦ ផ្លូវលេខ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារបាត់បង់៖ កាបូបក្រវ៉ាត់ចង្កេះចំនួន ០១, ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, ទូរសព្ទ័ដៃម៉ាកអុបប៉ូចំនួន ០១គ្រឿង។

    ករណីទី៥៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥និង៥០នាទី ជនសង្ស័យឆក់យកកាបូបស្ពាយចំហៀងពណ៌ស លាយខ្មៅ នៅចំណុចមុខផ្ទះលេខ៣៣១ ផ្លូវលេខ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    ករណីទី៦៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី ជនសង្ស័យឆក់យកទូរសព្ទ័ដៃ ម៉ាកអាយហ្វូន អ៊ីចពណ៌ស នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ករណីទី៧៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០១និង០០នាទីទៀបភ្លឺ ជនសង្ស័យឆក់យកកាបូបស្ពាយពីក្រោយនៅចំណុចលើស្ពានអាកាសទឹកថ្លា ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ករណីទី៨៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៤និង០០នាទីទៀបភ្លឺ ជនសង្ស័យឆក់យកកាបូបពណ៌ក្រហម នៅចំណុចមុខផ្ទះលេខ១៥A ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

    ករណីទី៩៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៤និង០០នាទីទៀបភ្លឺ ជនសង្ស័យឆក់យកកាបូបស្ពាយពណ៌ខ្មៅ នៅចំណុចមុខផ្ទះលេខ១A ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ១IH ០៣១៩ ចំនួន០១គ្រឿង ចាប់យកពីឈ្មោះ មាស កុសល ហៅ ស្តាស់ ជាមធ្យោបាយជិះធ្វើសកម្មភាព។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: