ពលករខ្មែរម្នាក់ទើបត្រឡប់មកពីថៃ ស្រាប់តែលោតចេញពីឡានរត់គេចខ្លួនមិនព្រមធ្វើចត្តាឡីស័ក
- December 24, 2020
នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ មានការសាកសួរពីសំណាកបងប្អូនអ្នកសារព័ត៌មាន នៅក្នុងគ្រុបតេឡេក្រាម សួរទៅកាន់លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល អំពីករណី “យុវជនម្នាក់ឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក បែរជាលោតពីលើឡានរត់គេចខ្លួន ។ សូមគោរជម្រាបសួរលោកជំទាវ ។ តើករណីនេះពិតឬយ៉ាងណា ? បើពិតមែន តើដល់វេលានេះ យើងរកឃើញអ្នកដែលបានរត់គេចនេះហើយឬនៅ ?”។

ជុំវិញករណីនេះ លោកជំទាវ ឱ វណ្ឌឌីន បានមានប្រសាសន៍បញ្ជាក់ថា “រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមកធ្វេីចត្តាឡីស័ក ពេលដល់ក្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ។ បច្ចុប្បន្ន នេះ សមត្ថកិច្ច កំពុងរកគាត់ហេីយ។ អរគុណ”៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






