កូវីដ-១៩
ព្រឹកនេះ ព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៣នាក់ទៀត, អ្នកឈឺនៅសល់តែ០៩នាក់ប៉ុណ្ណោះ
BY Khmernote Media
December 25, 2020
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីជាសះស្បើយជំងឺកូវីដ១៩ចំនួន០៣នាក់ទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០៣នាក់នោះ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់រួមមាន ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ, បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ និងស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ។ គិតមកទល់ពេលនេះ អ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសល់តែចំនួន០៩នាក់ប៉ុណ្ណោះ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
