ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ​ វណ្ណឌីន​ ពន្យល់ករណីពលករខ្មែរម្នាក់បានឆ្លងកូវីដ១៩ ដែលអាជ្ញាធរថៃទើបតែរកឃើញថ្មីៗនៅប្រទេសថៃ

    BY Liny Chan December 25, 2020
    លោកជំទាវ ឱ​ វណ្ណឌីន​ ពន្យល់ករណីពលករខ្មែរម្នាក់បានឆ្លងកូវីដ១៩ ដែលអាជ្ញាធរថៃទើបតែរកឃើញថ្មីៗនៅប្រទេសថៃ

    កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សារព័ត៌មាន បាងកកប៉ុស្ដិ៍ របស់ប្រទេសថៃ បានចុះផ្សាយថា រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៦៧ ករណី ដោយក្នុងនោះមានមួយករណី ជាអ្នកដែលឆ្លងដែនចូលប្រទេសថៃ ពីកម្ពុជាដោយខុសច្បាប់។ ពាក់ព័ន្ធនឹងរឿងនេះ លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការបកស្រាយតាមរយៈបណ្ដាញតេលេក្រាមដល់អ្នកសារព័ត៌មានថា ពលករដែលផ្ទុកវិជ្ជមានកូវីដ-១៩ នោះគឺមានពិតមែន តែពួកគាត់ធ្វើដំណើរពីឈុនបូរី មកបាងកក ហើយត្រូវបានអាជ្ញាធរថៃរកឃេីញមានកូវីដ-១៩ កាលពីពេលថ្មីៗនេះ មិនមែនគាត់មានកូវីដ-១៩ ពីកម្ពុជា រួចហេីយបានចូលប្រទេសថៃនោះទេ។

    យ៉ាងណាមិញនេះជាសម្រង់ពាក្យសម្ដីរបស់រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល៖ « ខ្ញុំបានឆ្លើយទៅសំណួរអ្នកសារព័ត៌មានយើងខ្លះហើយ អ្នកខ្លះប្រហែលជាបកប្រែអត្ថបទខុស ឬក៏ការលើកឡើងមិនច្បាស់លាស់ ឬក៏មានព័ត៌មានមិនត្រឹមត្រូវ ឬយ៉ាងណានោះក៏ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការបកស្រាយដែរ។ ​អ្វីដែលខ្ញុំទទួលបានព័ត៌មាន គឺពលករទាំងនេះគាត់បានចេញពីឈុនបូរី មកបាងកក ទេ នៅក្នុងពេលថ្មីៗនេះ ហេីយត្រូវបានអាជ្ញាធរថៃរកឃេីញមានកូវីដ-១៩ ម្នាក់។ ដូច្នេះ មិនមែនគាត់មានកូវីដ-១៩ ពីកម្ពុជា រួចហេីយបានចូលប្រទេសថៃនោះទេ។ បើតាមព័ត៌មានដែលបានផ្តល់មក គឺពួកគាត់បានចេញទៅថៃតាំងពីមុនមានហេតុការណ៍ផ្ទុះឡើងនូវការរកឃើញវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន »៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay