ព័ត៌មានជាតិ
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនឧកញ៉ា ចំនួន ៦រូប ជា«អ្នកឧកញ៉ា»
BY Khmernote Media
December 28, 2020
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនឧកញ៉ា ចំនួន ៦រូប ជាអ្នកឧកញ៉ា នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។ ឈ្មោះឧកញ៉ា ដែលព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមជូន ជាអ្នកឧកញ៉ា ក្នុងនោះមាន៖
១. ឧកញ៉ា លី ហួរ
២. ឧកញ៉ា សៀ ឬទ្ធី
៣. ឧកញ៉ា សំ អាង
៤. ឧកញ៉ា ឈុន លាង
៥. ឧកញ៉ា ហូលិក តាន់ឌីហ្សូណូ
៦. ឧកញ៉ា សំអាង វឌ្ឍនៈ
