ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថៃរកឃើញបុគ្គលិកកាស៊ីណូម្នាក់បានឆ្លងជំងឺកូវីដ១៩ ហើយបានស្លាប់បាត់បង់ជីវិតនាពេលថ្មីៗនេះ

    BY autoadmin December 29, 2020
    ថៃរកឃើញបុគ្គលិកកាស៊ីណូម្នាក់បានឆ្លងជំងឺកូវីដ១៩ ហើយបានស្លាប់បាត់បង់ជីវិតនាពេលថ្មីៗនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា បុគ្គលិកម្នាក់នៅកន្លែងកាស៊ីណូមួយ ក្នុងខេត្តរ៉ាក់យ៉ង បានស្លាប់ដោយសារជំងឺ COVID-19 ដែលនេះគឺជាការស្លាប់ដំបូងក្នុងរយៈពេល ២ខែ ចុងក្រោយនេះ។ អនុរដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Satit Pitutecha បានសរសេរនៅលើហ្វេសប៊ុកកាលពីល្ងាចថ្ងៃច័ន្ទថា បុរសនោះមានអាយុ ៤៥ឆ្នាំ គឹជាអ្នកសម្របសម្រួលការចត និងចរាចរណ៍នៅកន្លែងកាស៊ីណូ ហើយគាត់មានជំងឺជាប់ខ្លួនស្រាប់ដូចជាជំងឺបេះដូង និងទឹកនោមផ្អែម។

    ការស្លាប់របស់គាត់គឺជាការស្លាប់ទាក់ទងនឹងជំងឺ COVID-19 ដំបូងបង្អស់ក្នុងប្រទេសថៃ ចាប់តាំងពីថ្ងៃទី០៥ ខែវិច្ឆិកា ដែលនាំឱ្យការស្លាប់សរុបមានដល់ ៦១នាក់ ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងខែមករា។ បុរសនោះគាត់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអាទិត្យ ហើយនៅព្រឹកថ្ងៃច័ន្ទគាត់មានការពិបាកដកដង្ហើម និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្ដែគួរឱ្យសោកស្ដាយគាត់បានផុតង្ហើមតាមផ្លូវ។

    លោក Satit បានសរសេរថា គ្រូពេទ្យក៏បានព្យាយាមជួយគាត់អំឡុងពេលបញ្ជូនមកមន្ទីរពេទ្យរយៈពេល ៣០នាទី ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់គាត់ ប៉ុន្តែនៅតែមិនអាចជួយគាត់បាននោះទេ។ រដ្ឋបាលក្រុងបាងកកកាលពីល្ងាចថ្ងៃច័ន្ទ ក៏បានបញ្ជាឱ្យបិទកន្លែងមួយចំនួន តាមមាត្រាទី៣ នៃច្បាប់សេវាកម្មឆ្នាំ១៩៦៦ ដូចជាកន្លែងលក់អាហារនិងភេសជ្ជៈ ឬផ្តល់តន្រ្តីបន្តផ្ទាល់ កន្លែងច្រៀងកម្សាន្ត ឬរាំជាមួយអ្នកបម្រើសេវានៅទីនោះ ដែលនឹងត្រូវបិទបន្ទាប់ពីម៉ោង ១២យប់ តទៅ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: