ព័ត៌មានជាតិ
ត្រៀមខោអាវក្រាស់ៗ! ប៉ុន្មានថ្ងៃទៀត កម្ពុជានឹងចុះត្រជាក់សាជាថ្មី តំបន់ខ្លះត្រជាក់ដល់១៤អង្សាសេ
BY Khmernote Media
December 29, 2020
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិន ដែលរំកិលចុះក្រោម និងខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– ខេត្តប៉ៃលីន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨អង្សាសេ និងអតិបរមា មានពី ២៥-២៧អង្សាសេ។
– បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ និងអតិបរមា មានពី ២៦-២៨អង្សាសេ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ១៤-១៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ ។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។
