ព័ត៌មានជាតិ
ក្រសួងអប់រំ សម្រេចអនុញ្ញាតឲ្យសាលាឯកជន ដំណើរការឡើងវិញ ចាប់ពីថ្ងៃនេះទៅ
BY Khmernote Media
December 29, 2020
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រសួងបានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ដំណើរការឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះគ្រឹះស្ថានសិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជន ដែលទទួលបានការអនុញ្ញាតឲ្យដំណើរការឡើងវិញក្នុងដំណាក់កាលទី១ និងទី២។

គ្រឹះស្ថានសិក្សាឯកជនដែលទទួលបានការអនុញ្ញាត ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា៕
