ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ស្រាប់តែខ្មាន់កាំភ្លើងជិះឡាន RX300 បាញ់ ៩គ្រាប់ លើនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ជិះឡាន Ford Raptor បណ្តាលឲ្យត្រូវ៣គ្រាប់ ស្លាប់

    BY Khmernote Media December 30, 2020
    ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ស្រាប់តែខ្មាន់កាំភ្លើងជិះឡាន RX300 បាញ់ ៩គ្រាប់ លើនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ជិះឡាន Ford Raptor  បណ្តាលឲ្យត្រូវ៣គ្រាប់ ស្លាប់

    ភ្នំពេញ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីគូភាគីម្ខាងទៀតបាញ់៩គ្រាប់ត្រូវក្បាលត្រូវខ្លួន​ ដោយទំនាស់គ្រោះថ្នាក់ចរាចរណ៍​ នៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍បាញ់ប្រហារនេះបានកេីតឡេីងនៅតាមបណ្តោយមហាវិថីសហពន្ធរុស្សុី​ ត្រង់មុខប្រលានយន្តហោះអន្តរជាតិ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ។

    ជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-3738 ចំណែកខ្មាន់កាំភ្លើងជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប2A-4546 ។

    គួរបញ្ជាក់ថាតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ជនរងគ្រោះ រ៉េត សុីណែត ជានាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ បានបេីករថយន្តម៉ាក FORD Raptor ពណ៍​ ស ពាក់ស្លាកលេខភ្នំពេញ 2BD 3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចស៊ី​ RX 300 មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ សៀមរាប2A-4546 បានបេីកមកបុកគូទបណ្តាលឲ្យរងការខូចខាតបន្តិច បន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចារគ្នាដោយភាគីខាងត្រូវរងគ្រោះបានសម្រួលដោយគ្រាន់តែឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។

    ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្សពួក២នាក់ទៀតបានដកកាំភ្លេីងបាញ់ប្រហារទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់​ ទី១​ ចំក្បាល​ ២គ្រាប់ទៀតចំដេីមទ្រូងនិងពោះ​ បន្ទាប់ពីបាញ់ប្រហាររួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕

     

    Share This Post: