ដឹងការពិតបុរសដែលគេយករូបថតទៅចែកចាយពេញ Facebook ថាជាជនដៃដល់ តែតាមពិតគាត់ជាម្ចាស់ផ្ទះប៉ុណ្ណោះ
- BY
- Sovann
- December 30, 2020
ករណីគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការបាញ់សម្លាប់មន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់បណ្តាលអោយស្លាប់បាត់បង់ជីវិត ហើយជនដៃដល់បាននាំគ្នាជិះរថយន្តគេចខ្លួនបាត់ និងយកទៅប្លុងចោលនៅ ភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កាលពីល្ងាចមិញនេះដែរមានការចែកចាយតៗគ្នាពាក់ព័ន្ធនឹងរូបថតបុរសម្នាក់ ដែលគេថាជាជនដៃដល់បាញ់សម្លាប់មន្ត្រីនគរបាល។ មុននេះបន្តិចដែរ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការបញ្ជាក់ថា បុរសដែលគេចែកចាយរូបថតពេញបណ្តាញសង្គម គឺជាម្ចាស់ផ្ទះដែលសមត្ថកិច្ចរកឃើញឡានរបស់ជនសង្ស័យតែប៉ុណ្ណោះ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានរៀបរាប់ថា សូមជម្រាបជូនសាធារណៈជន និងបងប្អូនអ្នកសារព័ត៌មានឲ្យបានជ្រាបថា រូបភាពបុរសម្នាក់ដែលត្រូវបានចែកចាយថា ជាជនដៃដល់បាញ់មន្ដ្រីនគរបាលនោះមិនពិតនោះទេ។ បុរសខាងលើ គឺជាម្ចាស់ផ្ទះដែលសមត្ថកិច្ចរកឃើញឡានរបស់ក្រុមជនសង្ស័យ ហើយត្រូវបានហៅទៅសួរនាំប៉ុណ្ណោះ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់៕






- Share This Post:






