ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះកើនដល់ជាង៨៤លាននាក់ហើយ

    BY autoadmin January 4, 2021
    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះកើនដល់ជាង៨៤លាននាក់ហើយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅលើពិភពលោកពេលនេះ គឺបានកើនឡើងដល់ ៨៤.៨ លាននាក់ហើយ។ បើតាមទិន្នន័យចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍ របស់សហរដ្ឋអាមេរិកបានបង្ហាញថា គិតត្រឹមម៉ោង ១៨ និង ០០ (UTC) នៅថ្ងៃអាទិត្យនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកមានចំនួន ៨៤ ៨៣៨ ៧៤៧ ខណៈចំនួនអ្នកស្លាប់សរុបមានចំនួន ១ ៨៣៩ ៦២២ នាក់។

    ទិន្នន័យបង្ហាញថាសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត ដោយមានអ្នកឆ្លងសរុប ២០ ៤៧៤ ១៦៣ នាក់។ ប្រទេសឥណ្ឌាស្ថិតនៅលំដាប់ទី២ ដោយមានចំនួន ១០ ៣២៣ ៩៦៥ ករណី បន្ទាប់មកគឺប្រេស៊ីល មានចំនួន ៧ ៧១៦ ៤០៥ នាក់, រុស្ស៊ីមានចំនួន ៣ ២០៣ ៧៤៣ នាក់ និងប្រទេសបារាំងចំនួន ២ ៧០០ ៤៨២ នាក់។

    ចំណែកចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់បំផុតក៏ជាសហរដ្ឋអាមេរិកផងដែរ ជាមួយនឹងការស្លាប់សរុប ៣៥០ ៥៩៨ នាក់ ហើយខ្ពស់ជាងគេលំដាប់ទី២ គឺនៅប្រេស៊ីល ដោយមានការស្លាប់សរុប ១៩៥ ៧២៥ នាក់ បន្ទាប់មកគឺឥណ្ឌា ១៤៩ ៤៣៥ នាក់, ម៉ិកស៊ិក ១២៦ ៨៥១ នាក់ និងអ៉ីតាលី ៧៥ ៣៣២ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: