បន្ទាន់! សម្តេចតេជោ ហ៊ុន សែន បញ្ចេញសារពិសេសមួយ ជូនជនរួមជាតិ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ជាពលករមកពីប្រទេសថៃ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសមួយស្តីពីការរីករាលដាលជំងឺកូវីដ១៩ ដោយសរុបថ្ងៃនេះរកឃើញវិជ្ជមានថ្មី ដែលជាពលករមកពីប្រទេសថៃ ចំនួន៦នាក់ សរុបក្នុងថ្ងៃនេះ។ សារពិសេសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋអោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការកុំមានការឆ្លងចូលសហគមន៍ជាលើកទី២។

គួរបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីករណីវិជ្ជមានកូវី-19 ចំនួន២នាក់ដោយ អ្នកវិជ្ជមានទាំង០២នាក់នោះជាពលករធ្វើដំណើរមកពីប្រទេសថៃ រួមមាន ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕