កូវីដ-១៩
ក្តៅៗ! ក្រសួងសុខាភិបាលរកឃើញស្ត្រីពលករខ្មែរមកពីថៃ ១២នាក់ឆ្លងកូវីដ១៩
BY Khmernote Media
January 1, 2021
នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១២នាក់ និងមានករណីជាសះស្បើយចំនួន០១នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង១២នាក់នោះជាស្ត្រីពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃទាំងអស់ ដោយបច្ចុប្បន្ន០២នាក់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និង១០នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ សូមអានព័ត៌មានលំអិតខាងក្រោម៖

