ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងលំអិតពីករណីពលករខ្មែរមកពីថៃម្នាក់បានស្លាប់ ពេលកំពុងធ្វើចត្តាឡីស័ក
ខេត្តត្បូងឃ្មុំ៖ នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយអំពីករណីពលករមកពីប្រទេសថៃម្នាក់បានស្លាប់នៅមណ្ឌលចត្តាឡីស័កកម្រិត២នៃខេត្តត្បូងឃ្មុំ។

យោងតាមការបញ្ចាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា សាមីសព គឺជាពលករខ្មែរ ដែលបានធ្វើដំណើរមកពីខេត្តឈុនបុរី ប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបានបន្តដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយលទ្ធផលធ្វើតេស្តលើកទី១ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ គឺអវិជ្ជមានវីរុសកូវីដ១៩។
ក្រសួងបានបញ្ជាក់ទៀតថា តាមការសន្ឋិដ្ឋានរបស់ក្រុមគ្រូពេទ្យកោសល្យវិច្ច័យ គឺសាមីសពមានជំងឺចុកបេះដូង ហើយគាំងបេះដូងភ្លាមៗ ដែលធ្វើឲ្យដួលបោកក្បាលនឹងកន្ថោរបង្គន់ ទើបបណ្តាលឲ្យស្លាប់។ សូមអានការរៀបរាប់លំអិតរបស់ក្រសួងសុខាភិបាលខាងក្រោម៖
