ហ៊ានណាស់! ចោរដោះកញ្ជក់ទា្វរក្រោយបន្ទប់ជាន់លើ ចុះមកបន្ទប់ក្រោមលូនក្បែរមនុស្សដេកទៅប្រមូលយកទ្រព្យសម្បត្តិគ្រឿងអលង្ការ សរុបជាង២ម៉ឺនដុល្លារ នៅក្នុងបុរីលឹមឈាងហាក់(វាលស្បូវ) ខណ្ឌច្បារអំពៅ (មានវីដេអូ)
- January 3, 2021
រាជធានីភ្នំពេញ ៖ សូមបងប្អូនដែររស់នៅក្នុងបុរីទាំងអស់ មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះមានចោរធ្វើសកម្មភាពលួចដោះកញ្ជក់ទា្វរក្រោយបន្ទប់ជាន់លើ រួចចុះមកបន្ទប់ក្រោម ប្រមូលយកបានទ្រព្យសម្បត្តិ មានទូរស័ព្ទ៤គ្រឿង លុយក្នុងកាបូប គ្រឿងអលង្ការពេជ្រ អស់ជាង២ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។

ហេតុការណ៍ចោរគាស់ផ្ទះចូលលូចទ្រព្យសម្បត្តិនេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចបុរីលឹមឈាងហាក់(វាលស្បូវ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមសម្ដីនារីរងគ្រោះបានរៀបរាប់ក្នុងគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាងមានឈ្មោះ “Minea Nea” ដែលមានខ្លឹមសារទាំងស្រុងថា “នៅវេលាម៉ោង១២និង៣០នាទីអាធ្រាតថ្ងៃទី៣១ ខែ១២ មានករណីចោរធ្វើសកម្មភាពចូលគាស់ផ្ទះរបស់នាងខ្ញុំដោយធ្វើការដោះកញ្ជក់ទា្វរក្រោយបន្ទប់លើចុះមកបន្ទប់ក្រោមយកបានទ្រព្យអស់ជាង ២ម៉ឺនដុល្លារ ដោយក្នុងនោះមានទូរស័ព្ទ៤គ្រឿង លុយក្នុងកាបូប នឹងគ្រឿងអលង្គារពេជ្រ។
សូមបងប្អូនដែររស់នៅក្នុងបុរីទាំងអស់ មានការប្រុងប្រយ័ត្នអោយបានខ្ពស់ព្រោះផ្ទះខ្ញុំវាបានចូលមកជាលើកទី២ហើយ លើកទី១គឺមិនបានសម្រេច តែលើកទី២នេះគឺវាយកបានសំរេចដោយក្នុងផ្ទះរបស់ខ្ញុំគឺមានសមាជិកច្រើន តែវាមិនញញើត រឺខ្លាចរអានោះទេ ខាងនាងខ្ញុំនឹងធ្វើការដាក់ពាក្សបណ្តឹងនាព្រឹកនេះពេលដែររួចរាល់យើងខ្ញុំនឹងបង្ហោះវិឌីអូមុខចោរនោះជូនអ្នកទាំងអស់គ្នាបានមើលពេលក្រោយ” ៕

ដោយ៖ បងម៉េង ខ្មែរណូត
- Share This Post:






