រថយន្តក្រុងថ្មីច្រឺង២០គ្រឿងជំនួយពីជប៉ុន បានមកដល់ភ្នំពេញហើយ
- July 5, 2018
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ០៧រោច ខែបឋមឋសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យរថយន្តក្រុងថ្មី ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបាននាំមកដល់រាជធានីភ្នំពេញ ចំនួន ២០គ្រឿង ក្នុងចំណោមចំនួនសរុប ៨០គ្រឿង។
ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយភាពក្រីក្រ រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើនខ្សែរត់របស់សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈបន្ថែមទៀត ដើម្បីពង្រីកជូនបងប្អូនក្នុងរាជធានីភ្នំពេញអោយបានគ្រប់ទីកន្លែង និងច្រើនគោលដៅ៕
អត្ថបទ៖ សេម
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង















