ច្រើនមែនទែន! រយៈពេលតែ១ថ្ងៃ ម៉ាឡេស៊ីរកឃើញអ្នកជំងឺកូវីដ ១៩ថ្មីជាង ១,៧០០ ករណីកាលពីថ្ងៃម្សិលមិញនេះ
ម៉ាឡេស៊ី៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ១,៧០៤ ករណី កាលពីថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ។ ប្រភពខាងបានបន្តថា នៅក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺភាគច្រើនបានកើតមាននៅក្នុងរដ្ឋ Selangor ដោយនៅក្នុងរដ្ឋនេះតែម្នាក់ឯងមានករករណីឆ្លងរហូតដល់ទៅ ៦៧៣ ករណីទៅហើយ ខណៈរដ្ឋ Klang មាន ២៥៦ ករណី រដ្ឋ Hulu Langat មាន ១៤០ ករណី រដ្ឋ Kuala Langat មាន ១១៦ ករណី រដ្ឋ Sabah មាន ៣១៦ ករណី រដ្ឋ ១៧៩ ករណី និងក្រៅពីនេះបានកើតមានតិចតួចនៅតាមតំបន់សំខាន់ជាច្រើនទៀតនៅទូទាំងប្រទេសម៉ាឡេស៊ី។

បើតាមលោកវេជ្ជបណ្ឌិត Noor Hisham ប្រធានផ្នែកសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះភាពច្រើនគឺបានកើតឡើងចំពោះពលរដ្ឋម៉ាឡេស៊ីតែម្តង ដោយមានតែ ៧៤ ករណីប៉ុណ្ណោះដែលបានកើតឡើងចំពោះក្រុមពលករបរទេសដែលមកធ្វើការងារនៅក្នុងប្រទេសម៉ាឡេស៊ី។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ី បានកំពុងតែប្រយុទ្ធជាមួយរលកទី៣នៃវីរុសកូវីដ១៩ ដែលមានអ្នកឆ្លងជំងឺនេះសរុបកើនដល់ចំនួន ១១៩,០៧៧ ករណី ស្លាប់ ៤៩៤ ករណី ហើយម៉ាឡេស៊ីត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងអាស៊ីអាគ្នេយ៍ដែលមានហានិភ័យខ្ពស់ក្នុងការរាតត្បាតជំងឺកូវីដ ១៩ ផងដែរ៕



Medical workers in protective suits entering a building under lockdown in downtown Kuala Lumpur, Malaysia, on Tuesday, April 7, 2020. The Malaysian government issued a restricted movement order to the public to help curb the spread of the new coronavirus. The new coronavirus causes mild or moderate symptoms for most people, but for some, especially older adults and people with existing health problems, it can cause more severe illness or death. (AP Photo/Vincent Thian)
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia