ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កើនឡើងរហូត! ថ្ងៃនេះ ថៃរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីរហូតដល់ទៅជាង ៧០០នាក់ និងមានករណីស្លាប់ ១នាក់ទៀតផង

    BY autoadmin January 4, 2021
    កើនឡើងរហូត! ថ្ងៃនេះ ថៃរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីរហូតដល់ទៅជាង ៧០០នាក់ និងមានករណីស្លាប់ ១នាក់ទៀតផង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី០៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៧៤៥ករណី ដោយក្នុងនោះមាន ៧០៩ករណី ជាការចម្លងតាមសហគមន៍ ដែលធ្វើឱ្យចំនួនសរុបចាប់តាំងពីជំងឺ COVID-19 បានវាយប្រហារប្រទេសនេះជាលើកដំបូងនៅខែមករា ឆ្នាំ២០២០ កើនដល់ ៨,៤៣៩ ករណី។ ក្នុងនោះក៏មានការស្លាប់ ១ បន្ថែមទៀតត្រូវបានគេរាយការណ៍ ដែលធ្វើឱ្យចំនួនស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះកើនដល់ ៦៥នាក់។

    ករណីក្នុងសហគមន៍ទាំង ៧០៩ករណី គឺរួមមានពលករចំណាកស្រុកចំនួន ៥៥៧នាក់ និងជនជាតិថៃ ១៥២នាក់ ខណៈមរណភាពដែលបានកត់ត្រាថ្មីចុងក្រោយនេះ គឺជាបុរសអាយុ ៥៦ឆ្នាំ រស់នៅទីក្រុងបាងកក។ ជម្រាបដែរថាចំនួនករណីជំងឺ COVID-19 ដែលបានកើនឡើងជារៀងរាល់ថ្ងៃ និងហក់ឡើងយ៉ាងគំហុកមួយរយៈចុងក្រោយនេះ គឺបន្ទាប់ពីមានការផ្ទុះឡើងនៅខេត្តសាមុតសាខន ហើយខេត្តនេះក៏បានរាយការណ៍ករណីចំនួន ៥៤១ បន្ថែមទៀត នៅរសៀលថ្ងៃអាទិត្យផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: