ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ស្ត្រីពលករខ្មែរមកពីថៃ ០១នាក់ទៀតបានឆ្លងកូវីដ១៩, អ្នកជំងឺកំពុងព្យាបាលកើនដល់២៤នាក់

    BY Khmernote Media January 8, 2021
    ស្ត្រីពលករខ្មែរមកពីថៃ ០១នាក់ទៀតបានឆ្លងកូវីដ១៩, អ្នកជំងឺកំពុងព្យាបាលកើនដល់២៤នាក់

    នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១នាក់ និងមិនមានករណីជាសះស្បើយនោះទេ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាន១នាក់នោះគឺស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប២៤នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: