កូវីដ-១៩
ព្រឹកនេះ រកឃើញពលករខ្មែរមកពីថៃ ០១នាក់ទៀតឆ្លងកូវីដ និងព្យាបាលជាសះស្បើយ០៣នាក់ផងដែរ
BY Khmernote Media
January 9, 2021
នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១នាក់ និងមានករណីជាសះស្បើយចំនួន០៣នាក់។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាន១នាក់នោះគឺបុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
ចំណែកឯអ្នកជាសះស្បើយទាំង០៣នាក់ ក្នុងនោះមានស្ត្រីជនជាតិខ្មែរ០២នាក់ជាពលករមកពីថៃ និងស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ជាអ្នកដំណើរមកពីបរទេស។ សូមអានព័ត៌មានលំអិតខាងក្រោម៖
