ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃកើនដល់ជាង ១០,០០០នាក់ បន្ទាប់ពីបានរកឃើញអ្នកជំងឺថ្មីចំនួន ២១២នាក់ បន្ថែមទៀតនៅថ្ងៃនេះ

    BY autoadmin January 9, 2021
    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃកើនដល់ជាង ១០,០០០នាក់ បន្ទាប់ពីបានរកឃើញអ្នកជំងឺថ្មីចំនួន ២១២នាក់ បន្ថែមទៀតនៅថ្ងៃនេះ

    រដ្ឋាភិបាលថៃនៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២១២ ករណី ដោយក្នុងនោះមានករណីចំនួន ១៨៧ ជាករណីក្នុងស្រុក និង ៦ករណី មានទំនាក់ទំនងជាមួយករណីមុន និងការមកដល់របស់ជនបរទេសចំនួន ១៩ករណី ដែលនាំឱ្យករណីសរុបមានដល់ ១០,០៥៣ នាក់។ គ្មានអ្នកស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះចំនួនអ្នកស្លាប់សរុបគឺមាន ៦៧នាក់ ដដែល។

    លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បាននិយាយថា លោកបានជម្រុញឱ្យប្រជាជនទាញយកកម្មវិធីតាមដានទំនាក់ទំនងអ្នកជំងឺ COVID-19 ដើម្បីជួយអាជ្ញាធរទប់ស្កាត់ការរីករាលដាលនេះ។ គិតត្រឹមថ្ងៃសៅរ៍នេះមានប្រជាជនសរុប ១.៦៨ លាននាក់ បានទាញយកកម្មវិធីនេះដាក់ក្នុងទូរស័ព្ទរបស់ពួកគេ ដែលការប្រើប្រាស់ត្រូវបានបង្ខំឱ្យអនុវត្តនៅក្នុងខេត្តចំនួន ៥ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: