កូវីដ-១៩
ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៣នាក់ទៀត, អ្នកឈឺកើនដល់៣៤នាក់
BY Khmernote Media
January 14, 2021
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១៣នាក់ និងមានករណីជាសះស្បើយ០១នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង១៣នាក់នោះ មាន០៨នាក់ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ និង០៥នាក់ទៀត ជាអ្នកដំណើរបរទេសចូលមកកម្ពុជា (មិនមែនជាពលករមកពីថៃនោះទេ)។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៣៤នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
