ហ៊ានតែធ្វើបែបនេះនៅពេលប្រឡងបាក់ឌុប គឺឲ្យធ្លាក់ភ្លាមៗ ហើយផ្អាកមិនឲ្យប្រឡង២ឆ្នាំជាប់គ្នាទៀត
- July 9, 2018
នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុបនឹងមកដល់ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ។ ហើយសិស្សានុសិស្សជាច្រើន ដែលត្រូវប្រឡងឆ្នាំនេះកំពុងតែប្រឹងប្រែងរៀនសូត្របន្ថែម និងត្រៀមខ្លួនរួលរាល់ផងដែរ ដើម្បីទៅប្រឡង។ ដើម្បីជៀសវាងមានបញ្ហានៅអំឡុងពេលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីវិធានការ ចំពោះការប្រឡងជំនួសឲ្យគ្នា ដោយក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះបេក្ខជនដែលឲ្យគេប្រឡងជំនួស ត្រូវបានកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រឡងពីរឆ្នាំបន្តបន្ទាប់។ ដោយឡែក បេក្ខជនដែលប្រឡងជំនួសគេ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






